ជីវិត និងសុខភាព

គ្រោះថ្នាក់ដែលបណ្តាលមកពីការទទួលទានដំណេកក្នុងរយៈតិចពេក

១​.អាចបណ្តាលមាន​គ្រោះថ្នាក់ចរាចរណ៏។
២.បង្កើនសន្ទស្សន៍ម៉ាស់នៅក្នុងខ្លួន ហើយធ្វើឲរូបរាងកាន់តែធាត់ទៅៗ​ដោយសារតែការដេកមិន គ្រប់គ្រាន់ និងធ្វើឲយើងកាន់តែឃ្លានឡើងៗ។
៣.បង្កើនកំរិតគ្រោះថ្នាក់ដែលកើតឡើងដោយសារ​រោគទឹកនោមផ្អែម​ ឬ​​​​​ម​​​ធុមេហរោគ​​​​​​ និងបញ្ហាបេះដូង។​
៤.​បង្កើនកំរិតគ្រោះថ្នាក់ដែលបណ្តាលមកពីស្ថានភាពសរសៃប្រសាទ រួមទាំងការស្រុត​ចុះ​ថម​ថយ​កំលាំង​កាយ ឬចិត្ត វិសម្ពាធ (ការថយចុះទម្ងន់បរិយាកាស)​ និងការធ្វើទុក្ខទោសដល់រាងកាយ។

៥.ថមថយនូវសមត្ថភាពក្នុងការយកចិត្តទុកដាក់ ប្រតិកម្មទៅលើរលកសញ្ញា ឬចងចាំព័ត៌មានថ្មីៗ។

ដោយឡែកចំពោះការដេកច្រើនហួសពេក(ចាប់ពី៩ម៉ោងឡើង) ក៏អាចបណ្តាលឲមានការកើនឡើង នូវកំរិតគ្រោះថ្នាក់ចរាចរណ៍ ហើយមានពេលខ្លះស្លាប់ក៏មាន។ ខាងក្រោមនេះគឺជាតារាងដែលនិយាយពីរយៈពេលនៃការដេកដែលត្រឹមត្រូវ៖

ដើម្បីធ្វើឲការដេកទទួលបានលទ្ធផលល្អ អ្នកជំនាញការបានណែនាំដូចខាងក្រោម៖
១​.ចូលដេក​ និងក្រោកពីដេកអោយបានឋិតថេរតាមតារាងពេលវេលា​ បើទោះបីជាចុងសប្តាហ៍ក៏ដោយ។
២.ងូតទឹក​ ឬក៏ស្តាប់តន្រ្តី​ដែលធ្វើអោយស្ងប់អារម្មណ៍។​ ចាប់ផ្តើមធ្វើការងារដែលរៀបរាប់ពីខាង មុខ អោយបាន១​​​​​​ម៉ោងមុនឬច្រើនជាងនេះ មុនពេលដែលអ្នកគិតថា​​​អ្នកងងុយដេក
។ ​​
៣.បង្កើតនូវបរិយាកាសអំណោយផលក្នុងការដេកដូចជា ភាពងងឹត ស្ងាត់ មាន​ផា​សុក​ភាព​និងត្រជាក់។   ​
៤.ភួយ និងខ្នោយត្រូវមានផាសុកភាព។
៥.ប្រើបន្ទប់ដេកសំរាប់តែដេក​​ (កុំឲអ្នកដទៃលួចចូលដេកក្នុងបន្ទប់របស់អ្នក កុំមើលទូរទស្សន៍ ប្រើកុំព្យូទ័រ​ ឬអានសៀវភៅនៅលើគ្រែ)
៦.ជាធម្មតា ត្រូវបញ្ចប់ការទទួលទានអាហារយ៉ាងតិច២ទៅ៣ម៉ោងមុនពេលចូលដេក។
៧.ធ្វើលំហាត់ប្រាណឲបានទៀងទាត់ ឬយ៉ាងហោចណាស់ឲបាន២ម៉ោងមុនពេលចូលដេក។
៨.ជៀសវាងទទួលទានគ្រឿងស្រវឹង ឬកាហ្វេនៅពេលជិតដល់ម៉ោងដេក ហើយអ្នកគួរតែ​​​​​ បញ្ឈប់ការជក់បារី។

អ្នកត្រូវគិតថាអ្វីដែលសំខាន់ជាងគេគឺការដេក ដូច្នេះហើយអ្នកត្រូវបង្កើតតារាងពេលវាលា​សំរាប់ការ ដេកឲដូចតារាងការងារប្រចាំថ្ងៃ ហើយអ្នកត្រូវធ្វើជាប្រចាំ។ ប៉ុន្តែអ្នកមិនត្រូវចាត់ទុកថាការដេកជា រឿងចុងក្រោយគេនោះទេ។ ទោះបីជាអ្នកកំពុងធ្វើការងារអ្វីក៏ដោយ នៅពេលដល់​ម៉ោងដេកអ្នក ត្រូវតែឈប់ធ្វើវា ហើយចូលដេក។

សំរាប់ព័ត៌មានបន្ថែមសូមចុចទីនេះ

Health Discovery

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s